សកម្មភាពខ្លះៗនៃការចែករំលែកបទពិសោធន៏របស់លោក Shen Wen Li

នៅថ្ងៃទី ២ និង ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៨ ក្រុមហ៊ុន Century 21 Cambodia​ បានបង្កើតព្រិត្តិការណ៏មួយដែលផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈខាងវិស័យអចលនទ្រព្យ ដោយបានអញ្ជើញសាស្រ្តាចារ្យពីបរទេសដែលមានទាំងបទពិសោធន៍ជាច្រើនឆ្នាំ ទាំងទ្រឹស្តីនិងការអនុវត្ត មកចែករំលែកដល់ Century 21 Cambodia​ Family ក៏ដូចជាភ្នាក់ងាររបស់យើងផងដែរ​។

 

លោក Shen Wen Li គាត់គឺជាភ្នាក់ងារដំបូងគេនៅតំបន់ Xiamen ដែលធ្លាប់ទទួលបានកំណត់ត្រា មានសម្ថភាពអាចបិតការលក់រហូតដល់ទៅ ១៦ deals ត្រឹមរយៈពេល១ខែ មិនត្រឹមតែប៉ុណ្ណោះគាត់បានគ្រប់គ្រងនិងពង្រីកការអភិវឌ្ឍន៍ជាង២០០សាខានៅក្នុងតំបន់នោះបន្ថែមទៀត។ កាន់តែអស្ចារ្យ គឺក្រុមហ៊ុនរបស់លោកទទួលបានពានរង្វាន់ជាច្រើនជារៀងរាល់ឆ្នាំលើសេវាកម្មអចលនទ្រព្យនេះ!

 

ក្នុងនោះយើងក៏បានទទួលការថ្លែងអំណរគុណ និងលើកទឹកចិត្ត ក៏ដូចជាការជំរុញអោយមានការបង្កើតឡើងនៅកម្មវិធីបែបនេះលើកក្រោយទៀតពីសំណាក់ អ្នកគ្រប់គ្រង ម្ចាស់ក្រុមហ៊ុន និងអ្នកចូលរួមទាំងអស់។

 

 

កន្លងមក កុ្រមហ៊ុន Century 21 Cambodia ក៏បានអញ្ជើញអ្នកជំនាញទាំងក្នុងស្រុកនិង ក្រៅស្រុកដែលមានបទពិសោធន៏ច្រើនឆ្នាំផងដែរ ដើម្បីមកធ្វើការចែករំលែក ផ្តល់ចំណេះដឹងបន្ថែមដល់ភ្នាក់ងាររបស់យើង។ហើយសព្វថ្ងៃ Century 21 Cambodia ក៏កំពុងបន្តរការខិតខំបន្ថែមដើម្បីអញ្ជើញអ្នកជំនាញផ្សេងទៀតមកចែករំលែកចំណេះដឹងដល់ប្រជាជនកម្ពុជាយើងនាពេលខាងមុខ។

 

បញ្ជាក់: កម្មវិធីខាងលើគឺសំរាប់តែ Franchise  និង ដៃគូរសហការណ៍ជាមួយក្រុមហ៊ុន Century 21 Cambodia តែប៉ុណ្ណោះ។

បើមានចំណាប់អារម្មណ៏ចង់ដឹងពត៏មានបន្ថែមអំពី Franchise និង ការសហការណ៍ សូមទំនាក់ទំនងមកកាន់ 

កញ្ញា ឯក វណ្ណៈ លេខ 095​ 666​ 298​

 

Training Activity Century 21 University – Cambodia

Posted by Century 21 Cambodia on Sunday, April 1, 2018