ក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះ ជាប់ពានរង្វាន់អលនទ្រព្យកម្ពុជាឆ្នាំ២០១៨ របស់ PropertyGuru Asia Property Awards

ប្រវត្តិសាស្រ្តលើកទី ៣ ត្រូវបានធ្វើឡើងនៅក្នុងពិធីលៀងសាយភោជប្រចាំឆ្នាំរបស់កម្មវិធី PropertyGuru Cambodia Property Awards ដែលបានធ្វើការបង្ហាញដោយ KHI នៅល្ងាចថ្ងៃសុក្រទី ១៦ ខែមីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

បុរីប៉េងហួតគ្រុបត្រូវបានគេចាត់ទុកថាជាអ្នកអភិវឌ្ឍន៍ល្អបំផុតសម្រាប់ ៣ឆ្នាំ ជាប់ៗគ្នា។ វាជាលើកទីមួយ ដែលក្រុមអ្នកអភិវឌ្ឍបានសម្រេចភាពខុសគ្នានេះក្នុងប្រវត្តិសាស្រ្តជាង ១៣ ឆ្នាំនៃកម្មវិធី PropertyGuru Asia Property Awards ។

 

ការវិនិយោគលើខុនដូ លំនៅដ្ឋាន និងអចលនទ្រព្យលក់រាយដ៏ល្អបំផុតរបស់ខ្លួន បានធ្វើអោយក្រុមហ៊ុនអភិវឌ្ឍន៍កំពូលរបស់ប្រទេស ទទួលបានកេរ្តិ៍ឈ្មោះក្នុងការផលិត ការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះដែលមានគុណភាពខ្ពស់ដូចជាគម្រោង Greater Euro Ville ក្នុងឆ្នាំនេះផងដែរ។ សរុបមកក្រុមអ្នកអភិវឌ្ឍន៍រូបនេះបានប្រមូលពានរង្វាន់មាសចំនួន ៧ និងប័ណ្ណកោតសរសើរចំនួន ១០ ។

គណៈកម្មការឯករាជ្យបានមានប្រសាសន៍ថា៖ “បុរីប៉េងហួតគ្រុបស្ថិតក្នុងក្របខ័ណ្ឌរបស់ខ្លួនជាអ្នកច្នៃប្រឌិតឥតឈប់ឈរនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ក្នុងនាមជាអ្នកអភិវឌ្ឍដំបូងគេនៅក្នុងប្រទេសដើម្បីប្រើប្រាស់បច្ចេកវិទ្យាក្នុងការលើកកម្ពស់លក្ខណៈសម្បត្តិរបស់ខ្លួន និងជូនដំណឹងដល់អតិថិជនផងដែរថាក្រុមរបស់ខ្លួនបានយល់ដឹងច្បាស់ពីអំណាចនៃពាក្យសំដីវិជ្ជមាន។ រាល់គម្រោងទាំងអស់មិនថាលំនៅដ្ឋាន អាគារពាណិជ្ជកម្ម ឬការប្រើប្រាស់ចម្រុះទេបុរីប៉េងហួតទទួលបានការកោតសរសើរពីឧស្សាហកម្មនេះដោយលើកឡើងពីគុណភាពនៃការរចនាប្រកបដោយភាពច្នៃប្រឌិត ការរៀបចំផែនការនិងការអនុវត្ត និងការគ្រប់គ្រងទីតាំង។

ក្រុមហ៊ុននេះទទួលបានពានរង្វាន់ការទទួលស្គាល់ពិសេសសម្រាប់ទំនួលខុសត្រូវសង្គម រួមជាមួយអ្នកទទួលបានពានរង្វាន់ធំជាងគេគឺ Creed Group និងសាខារបស់ខ្លួនដែលទទួលបានពានរង្វាន់ចំនួន ៣ ផ្សេងគ្នារួមមានពានរង្វាន់មួយសម្រាប់ការទទួលស្គាល់ពិសេសក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងពីរទៀតសម្រាប់ការកោតសរសើរ។

គម្រោងរបស់ Tying Creed Group ដែលទទួលបានពានរង្វាន់ចំនួន ៣ គឺ LIXIN Construction ក្រុមដែលនៅពីក្រោយ គម្រោងការប្រើប្រាស់ចម្រុះមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញក្នុងខណ្ឌ ៧ មករា។ កិច្ចសហការរវាង KT Pacific Group និង LIXIN Group បានធ្វើអោយពួកគេឈ្នះនូវគម្រោង CEO KT Pacific ដែលកបានប្រមូលផ្តុំសម្រាប់ការអភិវឌ្ឍខុនដូល្អបំផុតនៅរាជធានីភ្នំពេញ និងការិយាល័យអភិវឌ្ឍល្អបំផុត។

ម្ចាស់ជ័យលាភីដែលទទួលបានពានរង្វាន់ជាច្រើនកាលពីឆ្នាំមុនគឺ Phnom Penh City Center បានឈ្នះពានរង្វាន់ចំនួន ២ សម្រាប់ការអភិវឌ្ឍន៏ផ្នែកឌីហ្សាញជាសកលល្អបំផុត និងការអភិវឌ្ឍន៍លក់រាយល្អបំផុតសម្រាប់គម្រោង Eden Garden ដែលមានទីតាំងនៅក្នុងបរិវេណនៃការប្រើប្រាស់ចម្រុះរបស់ពួកគេនៅក្នុងរាជធានី។

ពានរង្វាន់សរុបចំនួន ២៦ ប្រភេទរួមទាំងពានរង្វាន់ពិសេសមួយចំនួននៃកម្មវិធីត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CTN  ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង ៣៦០ នាក់ ភ្ញៀវវីអាយភី និងសមាជិកសារព័ត៌មានផងដែរ។

បញ្ជីភ្ញៀវកិត្តិយសចូលរួមជាច្រើនពិសេសមានការចូលរួមជាកិត្តិយសពីសំណាក់គណៈប្រតិភូរដ្ឋមន្រ្តី និងមន្រ្តីរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលបានថ្លែងសុន្ទរកថាក្នុងនាមតំណាងឱ្យ ឯកឧត្ដមទេសរដ្ឋមន្រ្តី ជា សុផារ៉ា។ លោករដ្ឋមន្រ្តីបានកោតសរសើរការរីកចម្រើននៃវិស័យអចលនទ្រព្យ និងសំណង់ក៏ដូចជាសេចក្តីប្រាថ្នា និងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកអភិវឌ្ឍន៍ដើម្បីលើកកម្ពស់ការអនុវត្តន៍ប្រកបដោយនិរន្តរភាព និងសុវត្ថិភាព។

ក្នុងចំណោមចំណុចសំខាន់ៗនៃកម្មវិធីនាល្ងាចនោះក៏មានបទបង្ហាញខ្លីអំពីសិទ្ធិការងាររបស់អង្គការ CARE ជាអង្គការសប្បុរសធម៌ផ្លូវការដែលបានផ្តល់ការទទួលស្គាល់ពិសេសសម្រាប់ការអនុវត្តសំណង់ជាវិជ្ជមានដល់ Pisnoka International Corporation ដែលជាឧទាហរណ៍មួយសម្រាប់ការអនុវត្តល្អបំផុតនៅក្នុងឧស្សាហកម្មនេះដោយផ្តល់នូវការការពារកម្លាំងពលកម្ម និងការបណ្តុះបណ្តាលដល់នារីកម្ពុជាសម្រាប់វិជ្ជាជីវៈសំណង់។

សាលារាជធានីភ្នំពេញក៏ត្រូវបានផ្តល់កិត្តិយសផងដែរចំពោះគម្រោង ការអភិវឌ្ឍឡើងវិញតាមមាត់ទន្លេរាជធានីភ្នំពេញ និងការដ្ឋានទឹករាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ដែលទទួលបានពានរង្វាន់ពិសេសសម្រាប់ផ្នែកសាធារណៈដែលជាប្រភេទពានរង្វាន់ថ្មីនៅក្នុងឆ្នាំនេះ។ ពានរង្វាន់នេះត្រូវបានទទួលដោយ ឯកឧត្ដម
ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ។

លើសពីនេះទៀតស្ថាបត្យករវ័យក្មេង និងជាសាស្ដ្រាចារ្យសាកលវិទ្យាល័យ និងជាភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធី គឺលោក ហ៊ុន ចាន់សាន ដែលជាស្ថាបនិកនាយករចនា និងស្ថាបត្យករដ៏សំខាន់នៃក្រុមហ៊ុន Re-Edge Architecture + Design ទទួលបានពានរង្វាន់ពិសេសសម្រាប់បុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំផងដែរ។ លោកត្រូវបានជ្រើសរើសដោយនិពន្ធនាយកនៃទស្សនាវដ្តី PropertyGuru Property Report សម្រាប់ការបំផុសគំនិតដល់ស្ថាបត្យករកម្ពុជា និងអ្នករចនាជំនាន់ថ្មីនិងការខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្កើនចំណេះដឹងវិជ្ជាជីវៈរបស់ពួកគេនៅលើឆាកសាកលលោក។

លោក Hari V. Krishnan នាយកប្រតិបត្តិរបស់ PropertyGuru Group បានមានប្រសាសន៍ “អបអរសាទរដល់អ្នកឈ្នះពានរង្វាន់ និងក្រុមហ៊ុនដែលទទួលបានការកោតសរសើរខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ជាថ្មីម្តងទៀតពួកគេបានបង្ហាញនូវការរីកចម្រើនក្នុងវិស័យនេះដែលអាចសម្រេចបានដោយការផលិតនូវផលិតផលដែលមានគុណភាព ផ្តោតទៅលើប្រភេទអតិថិជនជាច្រើនដែលនឹងមានការចាប់អារម្មណ៍ទៅលើភាពប្រណីតនៃលំនៅដ្ឋាន លំនៅដ្ឋានតម្លៃសមរម្យ ការប្រើប្រាស់ចម្រុះ ឬ លក្ខណៈពាណិជ្ជកម្ម។

លោក Terry Blackburn ស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ PropertyGuru Asia Property Awards បានមានប្រសាសន៍ថា «ការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះ ហើយយើងមានមោទនភាពដែលបានរៀបចំព្រឹត្តិការណ៍ដ៏ជោគជ័យមួយទៀតនៅឆ្នាំនេះ។ អ្នកអភិវឌ្ឍទាំងអស់ធ្វើបានយ៉ាងល្អដែលបានផ្តល់ឱ្យអតិថិជននូវអចលនទ្រព្យដែលមានគុណភាពខ្ពស់ជាងមុនដើម្បីអោយពួកគេធ្វើការជ្រើសរើសពីមហាតំបន់នៃរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះ
សីហនុ»។

គណៈកម្មការវិនិច្ឆ័យឯករាជ្យនៅកម្ពុជាក្នុងឆ្នាំនេះ រួមមានលោកសន សៀប (អគ្គនាយកក្រុមហ៊ុន Key Real Estate)  លោកSimon Griffiths (នាយកគ្រប់គ្រងក្រុមហ៊ុន Urban Assets Solutions) លោក David Littlejohn (ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Comin Khmere) លោក Michel Cassagnes (នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia) លោកសុក ស៊ីផាន់ណា (ដៃគូគ្រប់គ្រង SokSiphana & Associates) Ross Wheble, MA, MRICS (នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd), អ្នកនាងអាន ធីតា (នាយកក្រុមហ៊ុន CBRE Cambodia) និង Grace Rachny Fong (នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia) ។

ពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០១៨ ត្រូវបានគាំទ្រដោយអ្នកឧបត្ថម្ភផ្លាទីន KHI សហការឧបត្ថម្ភដោយ Panasonic និង Jotun ដៃគូគេហទំព័រផ្លូវការ Realestate.com.kh ដៃគូសប្បុរសធម៌ផ្លូវការ CARE ដៃគូប្រព័ន្ធផ្សព្វផ្សាយ Southeast Asia GLOBE សារព័ត៌មាន Khmer Times ទស្សនាវដ្តី Construction & Property Magazine  B2B Cambodia  BizKhmer និង PropertyGuru Property Report មានការគាំទ្រដោយសមាគមសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងសភាពាណិជ្ជកម្មអង់គ្លេស និងអ្នកគ្រប់គ្រងផ្លូវការ BDO ដែលដឹកនាំក្នុងប្រទេសកម្ពុជាដោយនាយកគ្រប់គ្រងរបស់ខ្លួនគឺលោក Lim Seng Siew ជំនួយការប្រធានគ្រប់គ្រង សុខ សុចិត្រា និងសហការីជាន់ខ្ពស់  Norng Kiman ។

អ្នកឈ្នះពានរង្វាន់សំខាន់ៗមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមជាកិត្តិយសក្នុងការប្រកួតថ្នាក់តំបន់ក្នុងកម្មវិធី PropertyGuru Asia Property Awards លើកទី៨ វគ្គផ្តាច់ព្រ័ត ដែលនឹងត្រូវរៀបចំឡើងដោយប្រទេសថៃជាលើកដំបូងមិនធ្លាប់មាន។ កម្មវិធីនេះគឺជាព្រឹត្តិការណ៍រួមគ្នានៃកិច្ចប្រជុំស្តីពីអចលនទ្រព្យរបស់ PropertyGuru Asia រយៈពេលពីរថ្ងៃនៅសណ្ឋាគារ Athenee ទីក្រុងបាងកកនៅថ្ងៃទី ៨-៩ ខែវិច្ឆិកាឆ្នាំ ២០១៨៕

សម្រាប់ព័ត៌មានបន្ថែមសូមអ៊ីម៉ែលមកកាន់ awards@propertyguru.com ឬ ចូលទៅកាន់គេហទំព័រ AsiaPropertyAwards.com/cambodia-property-awards/

 

Source: https://business-cambodia.com