តោះទៅដឹងពី​ ប្លង់មេ​ ទីក្រុងភ្នំពេញសម្រាប់ប្រើដល់ឆ្នាំ ២០៣៥

គោលដៅ​នៃ​ការរៀបចំ​ប្លង់មេ​នេះ គឺជា​ការរៀបចំ​ផែនការ​គ្រប់គ្រង​ទីក្រុង កំណត់​តំបន់​នីមួយៗ​ថា​ គួរ​រៀបចំ​បែប​ណា កំណត់​ទំហំ​ផ្លូវ​នៅ​តាម​តំបន់​នីមួយ​ៗ និង​ត្រូវ​ពង្រីក​យ៉ាង​ដូចម្តេច។

យោងតាមប្លង់មេ ទីក្រុង ភ្នំពេញ សម្រាប់ប្រើដល់ឆ្នាំ ២០៣៥ ក្រុងភ្នំពេញ នឹងអភិវឌ្ឍទៅជា ទីក្រុង លំដាប់អន្តរជាតិដែលលាតសន្ធឹងលើផ្ទៃដី ៦៧៨គីឡូម៉ែត្រក្រឡា និងមានប្រជជនកើន ឡើង រហូត ដល់ជាង ៥លាននាក់ ។

ការរៀបចំ​ប្លង់​គោល​មិនមែន​ជា​ការត្រៀម​ពង្រីក​រាជធានី​ភ្នំពេញ​នោះ​ទេ តែ​ការរៀបចំ​ប្លង់គោល​នេះ គឺ​ដើម្បី​សិក្សា​ពី​កំណើន​ប្រជាសាស្រ្ត និង​កំណើន​សេដ្ឋកិច្ច​ថា​មាន​សភាព​យ៉ាង​ដូចម្តេច​ងាយស្រួល​ឲ្យ​​​យើង​រៀបចំ​ ផែនការ​គ្រប់គ្រង​ទីក្រុង​ឲ្យ​បាន​ល្អ​ប្រសើរ​នា​ពេល​អនាគត។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA) ដែល​ពុំ​ទាន់​បាន​ឃើញ​គម្រោង​មេ​នេះ​នៅ​ឡើយ​នោះ​បាន​បកស្រាយ​លម្អិត​​ថា​តាម​ការ​ពង្រាង​អនុស្សរណៈ​វា​គឺជា​កតព្វកិច្ច​របស់​វិនិយោគិន​គ្រប់​រូប​ក្នុង​ការ​មើល​គម្រោង​មេ​នេះ​មុន​នឹង​ដាក់​សំណើរ​សម្រាប់​គម្រោង​របស់​ខ្លួន​។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

ប្រភព៖  https://business-cambodia.com/2018/09/04/master-plane-of-phnom-penh/