ចំណុចពេជ្រ ចំណុចមាស នៃការវិនិយោគខុនដូនៅកម្ពុជា

ប្រជាជនកម្ពុជាមិនទាន់ហ៊ានប្រឡូកក្នុងវិស័យខុនដូទេ ដោយសារតែពួកគាត់មិនទាន់យល់​ច្បាស់ពីអត្ថ​ប្រយោជន៍ និងពីផលចំណេញនៃការវិនិយោគខុនដូនៅឡើយ។

Business Cambodia បានជួបសំភាសន៍ជាមួយលោក ហឹម សីហានាយកស្រាវជ្រាវក្រុមហ៊ុន VTrust Appraisalបានមានប្រសាសន៍ប្រាប់ថា ការពិតទៅ ខុនដូជាការវិនិយោគរយៈពេលវែង កាលណា ទីក្រុងកាន់តែធំ តម្រូវការខុនដូកាន់តែច្រើន។

លោកបានបន្ថែមថា ចំណុចមាសចំណុចប្រាក់នៃការវិនិយោគខុនដូគឺ៖

១. ទីតាំង៖  ជាទូទៅ ខុនដូមានទីតាំងល្អ ស្ថិតនៅក្បែរ​តំបន់ពាណិជ្ជកម្ម ក្បែរកន្លែងធ្វើការ ទីប្រជុំជន ហាងលក់ទំនិញ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ជាដើម។

២. ងាយស្រួលរកអ្នកជួល ហើយជួលបានថ្លៃ ៖ បើប្រៀបធៀបជាមួយនឹងអចលនវត្ថុ​ដ៏ទៃទៀត​ដូចជា​វីឡា ផ្ទះលែ្វង ឃ្លាំង ដី ខុនដូគឺមានភាពងាយស្រួលក្នុងរកអ្នកជួល ហើយចំណូលពីការជួល​ខុនដូ​គឺ​ខ្ពស់​ជាងគេ ពោលគឺ១ខែមិនក្រោម ៥០០ដុល្លារឡើយ។

៣. មានសុវត្ថិភាព និងភាពស៊ីវិល័យះ នៅក្នុងអាគារមានដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ កន្លែងក្មេងលេង ភោជនីយដ្ឋាន បារ ហាងកាហ្វេ និងផ្សារទំនើប មិនតែប៉ុណ្ណោះវាមានសន្តិសុខ សុវត្ថិភាពល្អ និងចំណាយការថែទំាអស់តិចចំពោះការរស់នៅបែបស៊ីវិល័យ។

៤. ឡើងថ្លៃលឿន៖ កាលណាដីឡើងថ្លៃខុនដូឡើងថ្លៃតាមនោះដូចគ្នា មិនពិបាកលក់ចេញទេ។

លោកស្រីគ្រេស រចនីហ្វុង នាយិកាក្រុមហ៊ុន Century 21 Cambodia ធ្លាប់លើកឡើង បើតាម​ការសង្កេតជាក់ស្តែង អាច៣ ឬ៥ឆ្នាំទៅមុខទៀត ប្រជាពលរដ្ឋខ្មែរយើងនិងផ្លាស់​ប្តូរផ្នត់គំនិត​បែរ​មក​រស់នៅបែបអគារខុនដូរវិញម្តង តែក៏មិនអាចកាត់ផ្តាច់ក្នុងការរស់​នៅផ្ទះដាច់ដោយ​ឡែកបាន​ដែរ។

ពលរដ្ឋខ្មែរខ្លះ បានបែកចែកលំនៅឋាន២ផ្សេងគ្នា មានលំនៅឋានសម្រាប់ធ្វើការងារ ដោយភាគច្រើន​ពួក​គេជ្រើសរើសការរស់នៅអគារខុនដូរ និងផ្ទះសម្រាប់សំរាកលំហែកាយ អាចជាទីតាំងនៅតំបន់​ទួលគោក​ជាដើម។នេះបើតាមការបញ្ជាក់របស់លោកស្រី។

គួរជម្រាបផងដែរថា ចំនួនខុនដូរនាពេលបច្ចុប្បន្នមានចំនួន ៨៦០០យូនីត សម្រាប់ឆ្នាំ២០១៨ ថែម​១៣០០០យូនីតទៀត។ បន្ថែមពីលើនេះ កន្លងមកមានអាផាតមិន ៧២០០យូនីត ហើយ​ឆ​្នាំថ្មីថែម ១២០០យូនីតទៀត ហើយលំនៅឋានទាំង២ប្រភេទនេះភាគច្រើនផ្គត់ផ្គង់​សម្រាប់ជនបរទេស។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

ប្រភព៖  https://business-cambodia.com/2018/08/24/invest-condo-cambodia/