Dan Lok៖ ប្រភេទទ្រព្យ ដែលអ្នកមានចំណាយលុយទិញ តែអ្នកក្រមិនទិញ

October 22, 2019

Dan Lok៖ ប្រភេទទ្រព្យ ដែលអ្នកមានចំណាយលុយទិញ តែអ្នកក្រមិនទិញ

តាមពិតទៅ របៀបចាយលុយរបស់អ្នកមាន និងអ្នកក្រ មានភាពខុសគ្នា ដែលនេះអាចមកពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។ យ៉ាងណាមិញ ពួកអ្នកមានដឹងពីរបៀបចាយលុយដែលធ្វើឲ្យពួកគេកាន់តែកើនទ្រព្យ។

ទាក់ទិននឹងរបៀបចាយលុយនេះដែរ សេដ្ឋី Dan Lok បានបង្ហើបពី ប្រភេទទ្រព្យ ដែលពួកអ្នកមានចំណាយលុយទិញតែអ្នកក្រមិនទិញ៖

១. អ្នកមានចំណយលុយទិញអាជីវកម្ម​ (វិនិយោគ)

អ្នកមានស្ទើរតែទាំងអស់ សុទ្ធតែចំណាយលុយក្នុងការវិនិយោគទៅក្នុងអាជីវកម្មឬក្រុមហ៊ុន ព្រោះពួកគាត់យល់ថា ការធ្វើបែបនេះ គឺយកលុយទៅបង្កើតលុយ។ ដូច្នេះ បណ្ដាពួកសេដ្ឋីជាច្រើននៅលើពិភពលោក សុទ្ធតែមានវិនិយោគកាន់តែភាគហ៊ុននៅក្រុមធំៗជាច្រើន។ ចំណែកអ្នកក្រវិញ គឺពួកគាត់មិនងាយចំណាយលុយទៅលើរបស់នេះទេ ផ្ទុយទៅវិញពួកគេមានត្រឹមប្រាក់ខែប៉ុណ្ណោះ។

២. រថយន្ត 

ពួកអ្នកមានមួយចំនួនធំ ចំណាយលុយទិញរថយន្ត តែពួកគាត់មិនមែនដូចមនុស្សទូទៅនោះទេ ពោលគឺទិញជាប្រភេទ Collection មានន័យថាពួកគាត់ទិញច្រើន គ្រាន់ជាការកម្សាន្ត ឬអាចជាចំណង់ចំណូលចិត្តរបស់ពួកគេ ហើយជួនកាលពួកគេក៏លក់ចេញ បន្ទាប់ពិប្រើប្រាស់បានមួយរយៈ។

៣. អចលនទ្រព្យ

អចលនទ្រព្យ គឺជាប្រភេទទ្រព្យដ៏ពេញនិយម ដែលពួកអ្នកមានចូលចិត្តទិញ។ ជាក់ស្ដែង បណ្ដាមហាសេដ្ឋីជាច្រើនលើពិភពលោក ជៈលុយយ៉ាងច្រើនទិញអចលនទ្រព្យជាច្រើនកន្លែង។ តាមពិតទៅ ការទិញអចលនទ្រព្យ របស់គាត់ពួក គឺជាយុទ្ធសាស្រ្តរក្សាទុកលុយ​ហើយលុយនឹងកើនឡើង ដូចយើងដឹងហើយថា ពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃអចលនទ្រព្យកាន់តែកើនឡើង។

៤. វិនិយោគលើផ្សារហ៊ុន 

ពួកអ្នកមានទុកលុយ នៅធនាគារ ដូចពួកអ្នកក្រនោះ ព្រោះពួកគាត់ដឹងច្បាស់ថា បើគិតតែពីទុកលុយនៅធនាគារ លុយកើនតិចតូចបំផុត។ ដូច្នេះពួកចំណាយលុយវិនិយោគលើផ្សារហ៊ុន ដើម្បីធ្វើឲ្យទ្រព្យរបស់ពួកគាត់កាន់តែឡើង។ ម្យ៉ាងទៀតការវិនិយោគលើផ្សារហ៊ុន ពួកគាត់មិនចាំបាច់ចំណាយពេលលើវានោះទេ ហើយក៏ជាប្រភេទចំណូលអកម្មផងដែរ៕

អត្ថបទដោយ៖ ទឿយ ហុង

Credit: https://www.business-cambodia.com

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn