អ្នកជំនាញ៖ ខុនដូតម្លៃសមរម្យ ជំរុញឲ្យពលរដ្ឋខ្មែររស់នៅបែបភាពស៊ីវិល័យកាន់តែច្រើន

បច្ចុប្បន្ន អគារ​ខុនដូ​បាន​មានការសាងសង់ច្រើននៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​សក្ដានុពល​ទេសចរណ៍​មួយ​ចំនួន​របស់​កម្ពុជា។

ដោយសារតែសំណង់លំនៅឋានមានតម្រូវការខ្ពស់ និងការនិយមការរស់នៅខុនដូរគឺជារបត់មួយដែលកំពុងតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ និងវិនិយោគិនបរទេស។ គម្រោងខុនដូតម្លៃសមរម្យកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងបង្គួ ដោយសារការ​រស់នៅ​ខុនដូ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន និងជាកន្លៃងដែលមាន សុវត្ថិភាព និងមានផា​សុខភាពខ្ពស់។

តាមពិត​ទៅ ការ​រស់នៅ​ខុនដូ​ហាក់​ក្លាយ​ជា​ទម្លាប់​រស់នៅ​បែប​ថ្មី​មួយ​សម្រាប់​ប្រជាជន​នៅ​ក្រុង​ភ្នំពេញ ពីព្រោះការរស់នៅខុនដូធ្វើឲ្យអតិថិជន មានទំនុកចិត្តថាពេលដែលគាត់មកដល់ក្នុងខុនដូហើយ មានអារម្មណ៍សុវត្ថិភាព មានផាសុខភាព ហើយមិនមានការព្រួយបារម្ភពីទ្រព្យសម្បត្ដិ និងមានកន្លែងចតយានយន្ដធំទូលាយ។

បើអ្នករស់នៅខុនដូ មិនត្រឹមតែមាន សុវត្ថិភាព និងផាសុខភាពនោះទេ តែវាក៏ផ្ដល់ភាពងាយស្រួល ចំណាយពេលវេលាតិចក្នុងការធ្វើដំណើរទៅបំពេញការងារផ្សេងៗ ពីព្រោះខុនដូសាងសង់នៅកណ្ដាលក្រុងក្បែកន្លែងធ្វើការ ដែលធ្វើអោយជីវិតមានភាពស៊ីវិល័យ ពីព្រោះនៅក្នុងអាគារមានដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ កន្លែងក្មេងលេង ភោជនីយដ្ឋាន បារ ហាងកាហ្វេ និងផ្សារទំនើប ឫនៅក្បែរនោះ ជាផ្នែកមួយនៃការទាក់ទាញឲ្យចង់រស់នៅក្នុងខុនដូនោះតែម្តង។

ទោះជាយ៉ាងណាក៏មានការរំពឹងទុកថានៅពេលខាងមុខការរស់នៅខុនដូនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរដែលធ្វើអោយការរស់នៅមានភាពទំនើបនិងស៊ីវិល័យនៅពេលអនាគត៕

ប្រភព៖ https://business-cambodia.com/2018/12/22/condo-low-make-puse-cambodian-live-more/