ពលរដ្ឋខ្មែរនិងប្តូរផ្នត់គំនិតងាកមករស់នៅខុនដូរម្តង ៣ទៅ៥ឆ្នាំខាងមុខ

និយមនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយើងហាក់ខុសពីប្រទេសអភិវឌ្ឍន៍លើពិភពលោក អាស្រ័យលើដំណាក់កាលនៃការវិវត្តរបស់សង្គមជាក់ស្តែង។ សម្រាប់លំនៅឋាន ខ្មែរតែងសាងសង់ផ្ទះ សម្រាប់រស់នៅជួបជុំគ្រួសារខ្លួន តែវានិងប្រែប្រួលជាស្វ័យប្រវត្ថនៅរយៈខាងមុខ ដូចនិងបណ្តាប្រទេសអភិវឌ្ឍន៍ ដោយមានទំនោររស់នៅអគារអាផាតមិន ឬខុនដូរមិនខាន។

សម្រាប់ទំនោរនៃការរស់នៅប្រចាំថ្ងៃមិនថាប្រទេសណាទេ មានដំណាក់កាលដូចគ្នា ចាប់ផ្តើមពីការរស់នៅផ្ទះដាច់ដោយឡែក ផ្ទះជាប់គ្នា និងឈានដល់ការរស់នៅអគារខុនដូរខ្ពស់ៗ អាស្រ័យលើការអភិវឌ្ឍន៍នៃសង្គម ជាពិសេសកំណើននៃប្រជាជនផ្ទាល់តែម្តង។

នៅបណ្តាប្រទេសអភិវឌ្ឍន៍ហាក់បានដើរមុនកម្ពុជាយើង ដូច្នេះពួកគេដែលបានមកវិនិយោគស្រុកយើង គេច្រើនមានទំនោររស់នៅអគារអាផាតមិន ឬខុនដូរច្រើនជាងផ្ទះធម្មតា ឬបន្ទប់ជួលជាដើម។

លោកស្រីគ្រេស រចនីហ្វុង នាយិការក្រុមហ៊ុន Century 21 Cambodia មានប្រសាសន៍ថា «សម្រាប់ទីផ្សារខុនដូរនាពេលបច្ចុប្បន្ននៅប្រទេសកម្ពុជាយើង អតិថិជនភាគច្រើនជាជនបរទេស ព្រោះពួកគេមានទម្លាប់រួចជាស្រេចក្នុងការរស់នៅខុនដូរបែបនេះ។ ការរស់នៅខុនដូរ ហាក់ផ្តល់ភាពងាយស្រួល ជាងផ្ទះធម្មតា ព្រោះមានសេវាកម្មបម្រើផ្ទាល់នៅអគារទាក់ទងការសំអាត ឬសន្តិចសុខជាដើម ហើយមានផាកសុខភាពខ្ពស់ផងដែរ»។

លោកស្រីបន្តថា បើតាមការសង្កេតជាក់ស្តែង អាច៣ ឬ៥ឆ្នាំទៅមុខទៀត ប្រជាពលរដ្ឋខ្មែរយើងនិងផ្លាស់ប្តូរផ្នត់គំនិតបែរមករស់នៅបែបអគារខុនដូរវិញម្តង តែក៏មិនអាចកាត់ផ្តាច់ក្នុងការរស់នៅផ្ទះដាចដោយឡែកបានដែរ។ ពលរដ្ឋខ្មែរខ្លះ បានបែកចែកលំនៅឋាន២ផ្សេងគ្នា មានលំនៅឋានសម្រាប់ធ្វើការងារ ដោយភាគច្រើនពួកគេជ្រើសរើសការរស់នៅអគារខុនដូរ និងផ្ទះសម្រាប់សំរាកលំហែកាយ អាចជាទីតាំងនៅតំបន់ទួលគោកជាដើម។

លោកស្រីបន្ថែមទៀតថា អ្នកអភិវឌ្ឍន៍អគារខុនដូរ អគារស្នាក់នៅ នៅកម្ពុជាភាគច្រើន គេបានស្រាវជ្រាវទុកជាមុននៃការស់នៅរបស់ប្រជាពលរដ្ឋយើងមានការប្រែប្រួល និងងាកមករស់នៅអគារខុនដូរកាន់តែច្រើននៅពេលខាងមុននេះ។

ជាការពិតណាស់ បើទោះបីបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាយើងភាគច្រើនមិនទាន់មានទម្លាប់រស់នៅអគារខុនដូរ ឬអគារខ្ពស់ៗក្តី តែមិនយូរទេទំនោររស់នៅបែបនេះនិងផ្លាស់ប្តូរមិនខានឡើយ។ ព្រោះប្រទេសកាន់តែមានការអភិវឌ្ឍន៍ កំណើនពលរដ្ឋកាន់តែកើន តម្រូវការនៃអគារស្នាក់នៅកាន់តែច្រើនតាមនេះដែរ។

បើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Century 21 Cambodia បានឲ្យដឹងអំពីចំនួនគម្រោងខុនដូ ដែលមានប្រមាណ១១០គម្រោង ជាមួយនឹងអគារចំនួន១៤៨ គម្រោងទំាងអស់នេះបានបញ្ចប់ និងកំពុងតែដំណើរការសាងសង់ ហើយចំនួនយូនីតនឹងកើនឡើងដល់៣៧,៥៧០យូនីតដល់ឆ្នំា២០២០៕

 

Source: https://business-cambodia.com/

 

⇒What is Real Estate Agent?