លោកSean Conlon ផ្តើមចេញពីអ្នកគួបជេម្នាក់ ប្រឹងប្រែងរហូតក្លាយជាសេដ្ឋីអចលនទ្រព្យ

លោកSean Conlon ផ្តើមចេញពីអ្នកគួបជេម្នាក់ ប្រឹងប្រែងរហូតក្លាយជាសេដ្ឋីអចលនទ្រព្យ

ក្នុងការរកស៊ីមិនបានបែងចែកថាអ្នកណាមានអ្នកណាក្រនោះទេ អោយតែបុគ្គលនោះខិតខំក្នុងការតស៊ូ ទាំងថ្ងៃ ទាំងយប់ នោះភាពមានបានក៏សម្រេចបានយ៉ាងផុយស្រួយ ។ ប៉ុន្តែបើមនុស្សដែលខ្ចិល ខ្លាចការលំបាក ខ្លាចធ្ងន់ ខ្លាចហត់ ពោលគឺមានភាពខ្ចិលច្រអូស បុគ្គលនោះគ្មានស្គាល់ពីភាពជោគជ័យ ភាពមានបាននឹងគេទេ ។

សេដ្ឋីម្នាក់មានកំណើតនៅក្នុងប្រទេសអៀរឡង់ដែលកើតក្នុងគ្រួសារក្រីក្រ មានសមាជិក ៧នាក់ រស់នៅជុំគ្នាក្នុងផ្ទះមួយដែលមានទំហំ៣០៤ ម៉ែត្រការ៉េ ។  ក្រោយមកដោយសារបំណុលជំពាក់គេ ត្រូវបានធនាគាររឹបអូសយកផ្ទះនោះ ធ្វើអោយគ្រួសារទាំងមូលជួបការលំបាក ។ ក្នុងគ្រាលំបាកបង្រៀនអោយ Sean Conlon មានការតស៊ូក្នុងការរស់នៅ ហើយនៅឆ្នាំ ១៩៩០ គាត់បានយកលុយចំនួន ៥០០$ ដែលគាត់បានសន្សំដោយធ្វើការចំណាកស្រុកមករស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ។

នៅក្នុងទឹកដីសហរដ្ឋអាមេរិក ក្នុងរដ្ឋ ChicagoលោកConlon បានបំរើការងារជាអ្នកយាមអគារនៅពេលយប់ ហើយពេលថ្ងៃលោកធ្វើការជាអ្នកអានាម័យ ។ បន្ទាប់ពីធ្វើការងារបាន ២​ ទៅ ៣ឆ្នាំ គាត់សន្សំបានលុយសមល្មមអាចទិញ អគារអាផាតមិនមួយកន្លែងក្នុងរដ្ឋ Chicago។ ក្នុងពេលនោះហើយដែលលោកគិតពីការចាប់ថ្មី និងជាឱកាសដែលលោកប្រឡូកក្នុងវិស័យអចលនទ្រព្យ ដោយពេលយប់ធ្វើការងារជាអ្នកយាមអគារ ឆ្លៀតពេលលោកបានស្វែងរកពត៌មានទាក់ទងនិងអចលនទ្រព្យ និងបានរៀបចំបញ្ជីអចលនទ្រព្យ ព្រមទាំងធ្វើបញ្ជីក្នុងការណាត់ជួបអតិថិជន ។

គ្រានោះបន្ទាប់ពីលោកដើរតួជាអ្នកគួបជេអចលនទ្រព្យដំបូង លោកលក់បានអចលនទ្រព្យមានតម្លៃ $230,000លោកទទួលបានកំរៃជើងសារ ចំនួន ៤០០០$ ។ លោកមានការតក់ស្លុតជាខ្លាំង ដោយគិតថាលោកមិនដែលទទួលបានលុយច្រើនយ៉ាងនេះទេ ក្នុងវិស័យនេះលោករកកំរៃជើងសារប្រចាំខែប្រមាណ $14,000 ។

ក្នុងរយៈពេល ៣ឆ្នាំ ក្រោយមក លោកក្លាយជាអ្នកគួបជេឆ្នើមម្នាក់ប្រចាំតំបន់ នៅភាគខាងជើងសហរដ្ឋអាមេរិច ។ ក្នុងគ្រានោះតម្លៃអចលនទ្រព្យក្នុងរដ្ឋ Chicagoមានទីផ្សារប្រសើរឡើង ធ្វើអោយតម្លៃអចលនទ្រព្យមានការវិវត្តន៍ខ្ពស់ចំណែកអ្នកគួបជេកម្រិតមធ្យមអាចរកចំណូលបាន ១ លានដុល្លារ ទៅ ២ លានដុល្លារប្រចាំឆ្នាំ  ប៉ុន្តែលោក Conlon ជាភ្នាក់ងារអចលនទ្រព្យឆ្នើមអាចរកចំណូលបាន ពី១០០លានដុល្លារ ទៅ ២០០លានដុល្លារ ប្រចាំឆ្នាំ ។ ក្នុងឆ្នាំ ១៩៩៦ លោក Conlon បានក្លាយជាសេដ្ឋីអចលនទ្រព្យមួយរូប  ហើយនៅឆ្នាំ ២០០០ លោកបានស្ថាបនាក្រុមហ៊ុន បច្ចេកវិទ្យាវិនិយោគលើវិស័យអចលនទ្រព្យ មានឈ្មោះថា Conlon & Co., និងក្រុមហ៊ុនSussex & Reillyដែលមានមនុស្សធ្វើការងារប្រមាណ ៣០០ នាក់ ។

ភាពជោគជ័យមិនមែនជារឿងអស្ចារ្យនោះទេ អោយតែយើងខិតខំប្រឹងប្រែងបន្តធ្វើសកម្មភាប នោះលទ្ធផលនិងកើតចេញមកដូចជាលោក Conlon ផ្ទាល់ គាត់គ្មានអ្វីនោះទេ តែដោយការខំប្រឹងប្រែងទើបលោកក្លាយជាអ្នកគួបជេឆ្នើម អាចរកចំណូលបានរាប់លានដុល្លារ ហើយបានក្លាយជាសេដ្ឋីអចលនទ្រព្យ៕

Credit: https://www.business-cambodia.com