ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហរដ្ធអាមេរិករបស់មហាគ្រួសារ Century21 Cambodia

ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហរដ្ធអាមេរិករបស់មហាគ្រួសារ Century 21 Cambodia ដើម្បីចូលរួមកម្មវិធីប្រចាំឆ្នាំ Century 21 Global Conference 2019 ដែលប្រារព្ធឡើងនៅរដ្ធ Las Vegas នាថ្ងៃទី ១៩-២២ ខែមិនា ឆ្នាំ ២០១៩។

photo 2019 03 16 10 50 22aa

ក្រុមហ៊ុន CENTURY 21 Real Estate LLC ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1972 នៅក្នុងសហរដ្ឋអាមេរិក។ បច្ចុប្បន្ន CENTURY 21 មានជាង 8000ការិយាល័យឯករាជ្យនៅទូទាំង 80ប្រទេស មានន័យថាយើងមានភ្នាក់ងារអចលនទ្រព្យអាជីពប្រហែល 133.000នាក់ ដែលផ្តល់ដោយការបណ្តុះបណ្តាលនិងការគាំទ្រផ្នែកទីផ្សារយ៉ាងទូលំទូលាយសម្រាប់ការិយាល័យសាខានិមួយៗនៅទូទាំងពិភពលោក។ គួរបញ្ជាក់ថា CENTURY 21 Cambodia គឺជាប្រទេសផ្លូវការទី 75 ដែលបានយកម៉ាកសញ្ញាអាជីវកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យ CENTURY 21 ។ នៅកម្ពុជាបច្ចុប្បន្ននេះយើងមាន 22 ការិយាល័យឯករាជ្យនៅភ្នំពេញនិងខេត្តព្រះសីហនុ មានន័យថាយើងមានភ្នាក់ងារអចលនទ្រព្យអាជីពជាង 200 នាក់, ដែលមានការគាំទ្របណ្តាញទូលំទូលាយជាមួយអ្នកជំនាញដែលមានសមត្ថភាព សេវាកម្មជំនាញក្នុងភ្នាក់ងារអចលនទ្រព្យ, ការលក់គម្រោងនិងការគ្រប់គ្រងទីផ្សារ, សេវាកម្មវិនិយោគនិងដីធ្លី, និងឱកាសអាជីវកម្មផ្សេងៗទៀត។

photo 2019 03 16 10 49 39xx

CENTURY 21 Cambodia Family នឹងដឹកនាំប្រតិភូ 29 នាក់មកពីការិយាល័យ ចំនួន 8 ដើម្បីចូលរួមមហាសន្និបាត CENTURY 21 Global នៅទីក្រុង Las Vegas ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 22 ខែមីនាឆ្នាំ 2019 ដែលរួមមានការិយាល័យ Century 21 Advanced Property, Century 21 Imperial Realty, Century 21 Dream Property, Century 21 Mekong, Century 21 World Trust, Century 21 LH Empire Realty, Century 21 Land Station និង Century 21 H.E Investment ។ ដែលនេះជាលើកទីមួយសម្រាប់ការដឹកនាំក្រុមធំបំផុតជាងឆ្នាំមុនៗ នៃ Century 21 Cambodia ដែលតំណាងឱ្យប្រទេសរបស់យើងហើយនាំនូវទង់ជាតិកម្ពុជារបស់យើងទៅកាន់ព្រឹត្តិការណ៍ដ៏អស្សចារ្យក្នុងឧស្សាហកម្មអចលនទ្រព្យដែលត្រូវបានគេទទួលស្គាល់ធំបំផុតនៅលើពិភពលោក !!! យើងមានមោទនភាពក្នុងការនាំមកនូវវិស័យអចលនទ្រព្យរបស់យើងនិងឱកាសដើម្បីស្វែងយល់ពីអចលទ្រព្យអន្តរជាតិដែលមានជាង 80ប្រទេស និងមានសមាជិកជាង 8000នាក់នៅជុំវិញពិភពលោកនឹងមករួមគ្នាដើម្បីធ្វើបណ្តាញផ្លាស់ប្តូរបទពិសោធន៏និងរៀនចំណេះដឹងបន្ថែមទៀតដែលជាជំនាញវិជ្ជាជីវៈអចលនទ្រព្យ លើសពីនេះទៅទៀត ដើម្បីស្វែងយល់បន្ថែមអំពីសម័យបច្ចេកវិទ្យាថ្មីដែលនឹងជួយភ្នាក់ងារអចលនៈទ្រព្យឱ្យកាន់តែងាយស្រួល។ នៅពេលដែលពិភពលោកកំពុងធ្វើដំណើរទៅមុខ បច្ចេកវិទ្យាត្រូវបានធ្វើឡើងកាន់តែទំនើបនិងទាន់សម័យ ហើយប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ផងដែរនោះ យើងជឿជាក់យ៉ាងមុតមាំថាគ្រួសារ Century 21 Cambodia របស់យើងដែលជាផ្នែកមួយនៃ Century 21 Global នឹងនាំមកនូវចំណេះដឹងថ្មីបទពិសោធន៍ថ្មីជាពិសេសបច្ចេកវិទ្យាថ្មី នៅក្នុងវិស័យអចលនទ្រព្យដើម្បីជួយលើកកម្ពស់ទីផ្សារអចលនទ្រព្យរបស់យើងរវាងភ្នាក់ងារ និង អតិថិជននៅក្នុងជំនាញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌។

 

កម្មវិធីសន្និសិទពិភពលោក Century 21 Global Conference 2019 ដែលត្រូវបានគេហៅថាព្រឹត្តិការណ៍ One21 Experience®នឹងក្លាយជាសន្និសិទពិសេសមួយដែលមិនដែលមានពីមុនមក។ ហើយវាជាលើកដំបូងសន្និសិទម៉ាកយីហោរបស់យើងនឹងត្រូវបានធ្វើជាមួយនឹងក្រុមហ៊ុន Realogy ។ ព្រឹត្តិការណ៍ Relogy Global Exchange (RGX) នឹងត្រូវបានបំពេញដោយការរៀនសូត្រយ៉ាងសម្បូរបែបពីវាគ្មិនលំដាប់កំពូលក្នុងវិស័យអចលនទ្រព្យ។ លើសពីកម្មវិធីអចលនទ្រព្យវានឹងមានការដាក់តាំងពិព័រណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីផលិតផលនិងសេវាកម្មរបស់ផ្សេងៗដៃគូរលំដាប់ថ្នាក់ពិភពលោករបស់យើង ហើយនិងការសម្តែងតន្រ្តីដ៏ធំរបស់ក្រុម Imagine Dragons ផងដែរ។ កម្មវិធីនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតនៅក្នុងឧស្សាហកម្មនេះដែលមិនធ្លាប់មានពីមុនមក។ ដែលនេះជាឱកាសដ៏ល្អបំផុតរបស់យើងដើម្បីស្វែងរកឱកាសបណ្តាញអាជីវកម្មកាន់តែច្រើនឡើងរវាងប្រទេសកម្ពុជាទៅកាន់ពិភពលោក។